ការពិត និងតួលេខរបស់ API

ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ អង្គការរបស់យើងបានធ្វើដំណើរយ៉ាងវែងឆ្ងាយពីកម្មវិធីតូចមួយ ដែលបង្កើតឡើងដោយដៃគូអន្តរជាតិរបស់យើង រហូតបានក្លាយជាតួអង្គល្បីឈ្មោះ ដែលដើរតួនាទីឈានមុខគេ នៅក្នុងសង្គមស៊ីវិលក្នុងស្រុក។ ឥឡូវនេះ យើងមានសកម្មភាពក្នុខេត្តជាង ២ ភាគ ៣ នៃខេត្តសរុបរបស់ប្រទេសកម្ពុជា ហើយយើងកំពុងតែអនុវត្តគម្រោងជាង ១០ ក្នុងពេលបច្ចុប្បន្ន។

ចាប់តាំងពីពេលដែល API ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៣ មក យើងមិនត្រឹមតែពង្រីក និងពិនិត្យមើលកម្មវិធីរបស់យើងឡើងវិញជានិច្ចកាល ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងនៅក្នុងវិស័យនេះប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានយកចិត្តទុកដាក់ជាពិសេស ចំពោះការអភិវឌ្ឍផ្ទៃក្នុងរបស់អង្គការយើងផងដែរ។ ដោយមានការជម្រុញពីជំនឿដ៏មុតមាំដែលថា គុណតម្លៃរបស់យើង គឺត្រូវតែអនុវត្តចំពោះខ្លួនជាមុនសិន ក៏ដូចជាស្តង់ដារការវិវត្តនៃគណនេយ្យភាព នៅក្នុងវិស័យអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ និងក្នុងស្រុកនោះ យើងបានខិតខំដើម្បីវិជ្ជាជីវៈបន្ថែមទៀត និងសុចរិតភាពជាអតិបរមា តម្លាភាព និងប្រសិទ្ធភាព ក្នុងការចំណាយរបស់មូលនិធិគម្រោងយើង។ កញ្ចប់ថវិការបស់យើងមានការកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បើទោះបីមានការប្រែប្រួលឡើងចុះ ដែលជាធម្មជាតិសម្រាប់អង្គការសង្គមស៊ីវិល ក្នុងទំហំប៉ុនយើងនេះក៏ដោយចុះ។

គណនេយ្យភាព – ទាំងម្ចាស់ជំនួយ និងអ្នកទទួលផល គឺនៅតែជាកង្វល់ចម្បងរបស់យើង។ បច្ចុប្បន្ននេះ យើងអនុវត្តតាមស្តង់ដារទាំងអស់នៃអភិបាលកិច្ច និងការអនុវត្តវិជ្ជាជីវៈ នៅពេលដែលវាត្រូវបានចែងនៅក្នុង ក្រមអង្គការមិនមែនរដ្ឋាភិបាល ដែលបង្កើតឡើងដោយគណៈកម្មាធិការកិច្ចសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) ឡើងមក ។ លើសពីនេះទៅទៀត យើងអនុវត្តគម្រោង និងគ្រប់គ្រងថវិកា ស្របតាមការអនុវត្តអន្តរជាតិ ដ៏ល្អបំផុតក្នុងវិស័យនេះ ដែលដៃគូអន្តរជាតិរបស់យើងទទួលស្គាល់ជាប្រចាំ ហើយថ្មីៗនេះ វាបានរួមចំណែកធ្វើឲ្យ API ទទួលបានពានរង្វាន់ភាពជាដៃគូពីអង្គការ CARE នៃប្រទេសអាឡឺម៉ង់ ថែមទៀតផង។

 

យើងអាចបំពេញតាមការអនុលោមតាមតម្រូវការរបស់ម្ចាស់ជំនួយផ្សេងៗគ្នា ដែលមានស្តង់ដារ និងបញ្ហាប្រឈមនៃគណនេយ្យភាពខុសៗគ្នា (សហភាពអឺរ៉ុប, USAID, ទីភ្នាក់ងារអង្គការសហប្រជាជាតិ, ទីភ្នាក់ងារជំនួយទ្វេភាគី, អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ និងមូលនិធិផ្សេងៗ) ។ យើងតែងតែពង្រឹងប្រព័ន្ធរបស់យើងជានិច្ច ដើម្បីរក្សាល្បឿនឲ្យទាន់ទៅនឹងតម្រូវការការទាមទារទាំងអស់នេះ។ ការចំណាយរបស់ API ត្រូវបានធ្វើសវនកម្មពីរដងក្នុងមួយឆ្នាំ ដោយក្រុមហ៊ុនសវនកម្មដែលល្បីឈ្មោះ។ រហូតមកទល់នឹងពេលនេះ របាយការណ៍សវនកម្មបានបង្ហាញពីស្តង់ដារដ៏ខ្ពស់នៃភាពស្មោះត្រង់ និងគណនេយ្យភាពរបស់ API ពិតប្រាកដមែន ។

 

ផែនការយុទ្ធសាស្ត្របានដឹកនាំការអភិវឌ្ឍកម្មវិធីរបស់យើង ចាប់តាំងពីយើងបានតាំងខ្លួនជាតួអង្គឯករាជ្យនៅក្នុងសង្គមស៊ីវិលកម្ពុជាមកម៉្លេះ។ ការអភិវឌ្ឍអង្គភាព និងការវាយតំលៃឥទ្ធិពលនៃអង្គភាព បានកំណត់នូវចំណុចខ្លាំង ចំណុចខ្សោយ និងឱកាសថ្មីសម្រាប់ការអភិវឌ្ឍរបស់យើង។ API មានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការប្រមូល និងប្រើប្រាស់ទិន្នន័យ សម្រាប់ការឃ្លាំមើលពីវឌ្ឍនភាព និងលទ្ធផលនៃការងាររបស់យើងប្រកបដោយវិជ្ជាជីវៈ។ បច្ចុប្បន្ននេះ យើងកំពុងធ្វើការផ្លាស់ប្តូរពីប្រព័ន្ធឃ្លាំមើលដោយផ្អែកលើគម្រោងនីមួយៗ មកកាន់ប្រព័ន្ធមួយ ដែលស្របគ្នាទាំងអស់ក្នុងគ្រប់ផ្នែកនៃអង្គការ ដោយពឹងផ្អែកលើបច្ចេកវិទ្យាព័ត៌មាន និងការទំនាក់ទំនង (ICT) ហើយគាំទ្រដោយសេចក្ដីណែនាំស្ដីពីការត្រួតពិនិត្យ និងវាយតម្លៃ។ ជាស្តង់ដារ គម្រោងដែលមានរយៈពេលច្រើនឆ្នាំរបស់យើង ត្រូវបានវាយតម្លៃយ៉ាងហោចណាស់ក៏ម្តងដែរ នៅក្នុងវដ្តនៃគម្រោង។

 

នៅក្នុងពេលនេះ ក្រុមការងារដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញរបស់យើង កំពុងតែអនុវត្តគម្រោងជាង ១០ ក្នុងពេលដំណាលគ្នា ហើយយើងកំពុងធ្វើសកម្មភាពក្នុងខេត្តជាង ២ ភាគ ៣ នៃខេត្តសរុបរបស់ប្រទេសកម្ពុជា។ វាច្បាស់ណាស់ថា ការណ៍នេះពិតជាបានបង្កើតនូវតម្រូវការ ក្នុងការស្វែងបុគ្គលិកថ្មីបន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកវត្តមានរបស់យើងនៅក្នុងកម្រិតមូលដ្ឋាន។ យើងក៏តែងតែស្វែងរកអ្នកប្រឹក្សា ដើម្បីមកជួយគាំទ្រសមាជិកក្រុមជាង ២០ នាក់របស់យើង ដែលផ្តល់នូវជំនាញដ៏ចាំបាច់នោះផងដែរ។