ប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍដោយនិរន្តរភាព

ក្នុងប្រទេសកម្ពុជា ការចូលរួមជាសាធារណៈ ក្នុងដំណើរការនៃការសម្រេចចិត្ត មានភាពល្អប្រសើរក្នុងរយៈពេលពីរទសវត្សរ៍កន្លងទៅ ដែលជាពិសេសគឺ ដោយសារតែការខិតខំប្រឹងប្រែងយ៉ាងខ្ជាប់ខ្ជួន របស់សង្គមស៊ីវិល។ API ជាអ្នកចេញមុខជាងគេ ក្នុងការជំរុញនេះ ដែលតែងតែទទូចឲ្យប្រជាពលរដ្ឋ និងសហគមន៍ គួរតែមានភាពសកម្មក្នុងការធ្វើផែនការ និងថវិកានៅថ្នាក់ក្នុងតំបន់ និងការតាក់តែងច្បាប់ ឬដំណើរការដ៏ទៃទៀតដែលមានភាពស្មុគស្មាញ នៅទូទាំងប្រទេស។

 

ប៉ុន្តែ កិច្ចការនេះនៅឆ្ងាយណាស់ ពីការបញ្ចប់ជាស្ថាពរ។ ជាពិសេសស្រ្តី យុវជន និងក្រុមជួបការលំបាក នៅតែមិនទាន់បានចូលរួមក្នុងជីវិតសាធារណៈ និងនយោបាយ ដែលពួកគេគួរតែទទួលបាននៅឡើយទេ ប្រសិនបើប្រទេសកម្ពុជាអាចនឹងក្លាយជាប្រទេស ដែលមានប្រជាធិបតេយ្យបង្រួបបង្រួម និងការអភិវឌ្ឍប្រកបនិរន្តរភាពនោះ។

នេះគឺជាកន្លែងដែលយើងចាប់ផ្តើម

៨០%

នៃប្រជាជនកម្ពុជាអាយុក្រោម ៣០ ឆ្នាំ គឺមិនធ្លាប់បានចូលរួម ក្នុងដំណើរការនៃថវិកាថ្នាក់ឃុំសង្កាត់ឡើយ

៩២%

នៃប្រជាពលរដ្ឋដែលមានចំណូលទាប មិនបានចូលរួមការប្រជុំក្រុមប្រឹក្សាទាល់តែសោះ កាលពីឆ្នាំកន្លងទៅ

៥%

នៃថវិកាក្នុងមូលដ្ឋាន ត្រូវបានចំណាយជាមធ្យមលើសេវាសង្គម តាំងពីការចាប់ផ្តើមគម្រោងដំបូង

មានរនាំងជាច្រើន ចំពោះវិស័យសេដ្ឋកិច្ច សង្គម អង្គការ/ស្ថាប័ន និងវប្បធម៌ ដែលកំពុងរាំងស្ទះយ៉ាងខ្លាំងក្នុងកម្រិតខ្ពស់ ជាជាងការចូលរួមរបស់ប្រជាពលរដ្ឋ។ ដូច្នេះ ទោះបីជាប្រទេសមានការលូតលាស់ផលិតផលក្នុងស្រុកសរុបយ៉ាងមានស្ថិរភាព និងគួរឲ្យកោតសរសើរតាំងពីដើមសហស្សវត្សរ៍ថ្មីក៏ដោយចុះ ក៏មានប្រជាជនជាច្រើន កំពុងនៅតែរស់នៅលើបន្ទាត់នៃភាពក្រីក្រតែបន្ដិចប៉ុណ្ណោះ និងជាហេតុដែលធ្វើឲ្យមានក្តីកង្វល់បន្ថែមទៀត ក្នុងការធ្វើឲ្យល្អប្រសើរឡើង នូវជីវិតប្រចាំថ្ងៃដ៏លំបាករបស់ពួកគេ ជាជាងការចូលរួមការប្រជុំក្រុមប្រឹក្សាមូលដ្ឋាន។

 

ជាការពិតណាស់ ការសម្រេចចិត្តដែលត្រូវបានធ្វើឡើងនៅក្នុងភូមិ ឬក្នុងស្រុកពិតជាមានផលប៉ះពាល់ដល់ពួកគេ ប៉ុន្តែ ទាំងវប្បធម៌នយោបាយទូទៅ និងបរិបទបច្ចុប្បន្ន ដែលមិនទាន់អំណោយផលពិតប្រាកដនៅឡើយនោះ ដល់ការពិភាក្សាញឹកញាប់ យ៉ាងបើកចំហ ដែលគ្រប់គ្នាអាចចែករំលែកនូវមតិយោបល់ របស់ពួកគេបាន ថាអ្វីដែលគួរតែជាអាទិភាព។

 

ភាពខ្វះខាតនៃការទទួលបានជាប្រព័ន្ធនូវព័ត៌មានសាធារណៈ កាន់តែធ្វើឲ្យបញ្ហាពិបាកទៅៗ។ ប្រសិនបើប្រជាពលរដ្ឋនៅចង់ចូលរួម ប៉ុន្តែពួកគេជាស្រ្តី ឬក៏មានវ័យក្មេង ការចង់បានរបបស់ពួកគេ នឹងមិនត្រូវបានយកចិត្តទុកដាក់ ដោយក្រុមមនុស្សប្រុសវ័យចំណាស់ ដែលជាតំណាងដ៏ច្រើនលើសលប់ ក្នុងអំណាចនៃរចនាសម័ន្ធក្នុងមូលដ្ឋានឡើយ ជាពិសេសនៅក្នុងបរិបទប្រទេសកម្ពុជា ពួកគេគ្រាន់តែតំណាងឲ្យក្រុមភាគតិច តូចមួយតែប៉ុណ្ណោះ។ បញ្ហានឹងក្លាយជាធំឡើងៗ បើសិនជាជនពិការ ឬក៏ប្រជាជនដែលមានចំណូលទាបចង់បញ្ចេញនូវមតិអ្វីមួយ។

វិធីសាស្ត្រក្នុងចូលរួមរបស់យើង

នៅពេលនិយាយអំពីការចូលរួមក្នុងលទ្ធិប្រជាធិបតេយ្យក្នុងតំបន់ API មានប្រវិត្តិយូរលង់ក្នុងការប្តេជ្ញាចំពោះបញ្ហា ហើយអ្នកអាចអាននូវព័ត៌មានបន្ថែមនៅទីនេះ ឬក៏ទីនេះ​ និងជាពិសេសនៅទីនេះ។ យើងជឿជាក់ថា វិធីដែលល្អបំផុតសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើឲ្យគេឮពីសំឡេងរបស់គាត់ គឺជាការរៀបចំ និងបង្កើតរចនាសម័ន្ធបន្ថែម ដែលស្ថានភាពនិងក្តីបារម្ភរបស់បុគ្គលនីមួយៗ មិនសូវជារឿងសំខាន់ទៀតឡើយ។ នៅថ្នាក់មូលដ្ឋាន កិច្ចការនេះត្រូវបានដោះស្រាយ ដោយការបង្កើតនិងការបង្រួបបង្រួមនៃអង្គការសហគមន៍ CBOs ដែលអាចនាំយកនូវមូលដ្ឋាននៃក្តីកង្វល់ ដោយលើកបង្ហាញពីពួកវាយ៉ាងមានប្រសិទ្ធភាព និងបញ្ជូនសារមានអត្ថន័យ ដែលមានភាពបញ្ចុះបញ្ចូលបន្ថែមទៀត។

នេះជាមូលហេតុដែល API តាំងតែពីពេលត្រូវបានបង្កើតឡើងមក បានចំណាយកម្លាំងជាច្រើន ក្នុងការកសាងសមត្ថភាពរបស់អង្គការសហគមន៍ និងជួយពួកគេឲ្យកាន់តែមានវិជ្ជាជីវៈបន្ថែមទៀត។ ការរៀនសូត្រពីបទពិសោធន៍ ជាមួយនឹងគម្រោងយើងដែលបានបញ្ចប់ ហៅថា “ការគាំទ្រប្រជាពលរដ្ឋ” និងតាមដាននូវយុទ្ធសាស្រ្តថ្មី របស់យើងដែលផ្តោតទៅលើស្រ្តី យុវជន និងក្រុមជួបការលំបាក ដែលជាតួអង្គសំខាន់ក្នុងការផ្លាស់ប្តូរសង្គម ដូចនេះហើយ ទើបយើងបានសម្រេចចិត្តយកជាដំណោះស្រាយក្នុងការចូលរួម ដែលក្រុមនៃប្រជាពលរដ្ឋទាំងនេះ និងអង្គការសហគមន៍មានតួនាទីនាំមុខគេ។

គំនិតរបស់គម្រោង

ដូច្នេះ ក្រោមប្រធានបទ “សំឡេង និងសកម្មភាពប្រជាពលរដ្ឋ​ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាពក្នុងប្រទេសកម្ពុជា” (២០១៩ ដល់ ២០២០) ការខិតខំប្រឹងប្រែងរបស់យើង គឺផ្តោតទៅលើវគ្គបណ្តុះបណ្តាលផ្សេងៗ ដែលយើងកំពុងផ្តល់ជូនដល់ ៨០ អង្គការសហគមន៍ ដែលមានសមាជិកប្រមាណជាង ៤០០០ នាក់ ក្នុងខេត្តបន្ទាយមានជ័យ កំពង់ស្ពឺ កំពង់ធំ កណ្តាល កែប ក្រចេះ ពោធិ៍សាត់ និងតាកែវ ក៏ដូចជានៅរាជធានីភ្នំពេញផងដែរ។

 

ភាគច្រើនលើសលប់នៃអង្គការមូលដ្ឋាន ដែលយើងបានជ្រើសរើស ជារឿយៗត្រូវបានដឹកនាំ និងតំណាងឲ្យដោយស្រ្តី យុវជន និងប្រជាពលរដ្ឋដែលជួបការលំបាក។ ជាដំបូង យើងចង់ដឹងពីពួកគេម្នាក់ៗនូវ អ្វីដែលជាទីចាប់អារម្មណ៍ជាក់លាក់របស់ពួកគេ ហេតុនេះហើយទើបយើងបានគូសផែនទីនៃបញ្ហាចម្បង និងតម្រូវការ នៃការកសាងសមត្ថភាពរបស់ពួកគេ ដែលអាស្រ័យទៅលើករណីមួយចំនួន ​នៃបទពិសោធន៍ចាស់ៗរបស់យើងដែលបានធ្វើការជាមួយពួកគេ ប៉ុន្តែ ក៏មានការស្ទង់មតិថ្មីៗលើអនឡាញ ដែលយើងបានធ្វើផងដែរ។

 

ជាមួយនឹងគំនិតនេះ យើងបានធ្វើឲ្យមានដំណើរការក្នុងកិច្ចការបណ្តុះបណ្តាល ដែលមានការខិតខំប្រឹងប្រែងមួយ ដើម្បីជួយអង្គការសហគមន៍ យកឈ្នះលើឧបសគ្គជាប្រព័ន្ធ និងលើកឡើងនូវក្តីកង្វល់របស់ពួកគេ ក្នុងការពិភាក្សាយ៉ាងបើកចំហ និងមានអត្ថន័យ ជាមួយនឹងមន្រ្តីក្នុងមូលដ្ឋាន នៃសហគមន៍របស់ពួកគេ ក៏ដូចជាអ្នកតំណាងនៃស្ថាប័នបម្រើសេវាកម្មសាធារណៈ ដូចជា សាលារៀន និងមណ្ឌលសុខភាពផងដែរ។ ការផ្តួចផ្តើម ដែលកើតឡើងចេញពីតម្រូវការនេះ គឺត្រូវបានបង្រ្គប់ដោយគម្រោងមួយបន្ថែមទៀត ដែលបានរៀបរាប់នៅទីនេះ ដែលផ្តោតទៅលើផ្នែកផ្តត់ផ្គង់ ដែលជារឿយៗ គឺនៅក្នុងខេត្តតែមួយ។

របៀបដែលយើងធ្វើការលើវា

ដោយទទួលបានផលប្រយោជន៍ ពីការគាំទ្រសប្បុរសធម៌ពីម្ចាស់ជំនួយដ៏សំខាន់របស់យើង គឺ Bread for the World និង DanChurchAid នោះ សកម្មភាពចម្បងរបស់យើងត្រូវតែលើកទឹកចិត្តអង្គការសហគមន៍ចូលរួមក្នុងដំណើការធ្វើផែនការ និងថវិកានៅថ្នាក់ស្រុក ដែលគេស្ថិតនៅចំនួន ៣៩។ ជាមួយនឹងក្របខណ្ឌកំណែទម្រង់វិមជ្ឈការ ចាប់ផ្តើមពីឆ្នាំ ២០២០ រដ្ឋាភិបាលបានប្តេជ្ញា ផ្តល់ជូនបន្ថែមនូវធនធានផ្នែកហិរញ្ញវត្ថុ ដល់អាជ្ញាធរក្នុងមូលដ្ឋាន ដើម្បីឲ្យអ្នកជំនាន់ក្រោយ ពិតជាអាចបំពេញតួនាទីថ្មី ដែលទើបត្រូវបានផ្ទេរមកឲ្យខ្លួនប្រាកដមែន។ ក្នុងពេលដែលរឿងទាំងនេះត្រូវបានគេយកមកអនុវត្ត API កំពុងទទូចថា ជាមួយនឹងការផ្ទេរសមត្ថកិច្ច ឲ្យនៅកាន់តែជិតប្រជាពលរដ្ឋ វប្បធម៌ថ្មីនៃការបើកទូលាយ និងការរាប់បញ្ចូលគ្នាទាំងអស់ គួតែអភិវឌ្ឍ និងមានការបង្រួបបង្រួមផងដែរ។

 

អង្គការសហគមន៍ គួរតែអាចស្នើសុំ និងទទួលបាននូវការទទួលព័ត៌មាន ដែលត្រឹមត្រូវទាក់ទងនឹង​ថវិកាថ្នាក់ស្រុក ដែលស្រ្តី និងយុវជន គួរតែត្រូវធ្វើឲ្យសំឡេងរបស់គេ ត្រូវបានដឹងឮ ក្នុងការប្រជុំនៃការធ្វើផែនការ ដោយមិនចាំបាច់មានការគាំទ្រពីមន្រ្តីចាស់ៗដែលជាបុរស និងចំណាប់អារម្មណ៍របស់ជនពិការ ឬប្រជាពលរដ្ឋដែលមានចំណូលទាប គួរតែត្រូវបានដាក់យកចិត្តទុកដាក់ ថាជាក្តីកង្វល់ជាផ្លូវការផងដែរ។

ចូលរួមក្នុងកិច្ចសន្ទនា

ប្រសិនបើអ្នករស់នៅក្នុងខេត្ត ដែលស្ថិតក្នុងគម្រោងរបស់យើង អ្នកពិតជាត្រូវបានស្វាគមន៍ក្រៃលែង ក្នុងការចូលរួមនៅក្នុងការពិភាក្សារបស់យើងលើ ទំព័រហ្វេសប៊ុក ដែលទាក់ទងនឹងបញ្ហាកិច្ចការក្នុងមូលដ្ឋាន និងវិធីដែលល្អបំផុត ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ចំពោះបញ្ហានេះ។

យើងលើកទឹកចិត្តជាពិសេសចំពោះស្ត្រី យុវជន និងជនពិការ ឬក៏ប្រជាពលរដ្ឋដែលមានចំណូលទាប ក្នុងការចែករំលែកនូវទស្សនៈ និងបទពិសោធន៍របស់ពួកគេ បើទោះបីជាពួកគេ មិនរស់នៅក្នុងតំបន់តែជាគោលដៅនៃគម្រោងរបស់យើងក៏ដោយ។