ក្រុមប្រឹក្សាមូលដ្ឋានខេត្តកំពង់ធំ​ ទទួលបានការបណ្ដុះបណ្ដាលជាមូលដ្ឋានគ្រឹះ

| 4-ខែ​សីហា-2020

គម្រោងដែលឧបត្ថម្ភថវិកាដោយសហគមន៍អឺរ៉ុប​ លើការកសាងសមត្ថភាពសម្រាប់សមាជិកក្រុមប្រឹក្សាមូលដ្ឋាននេះ បានបន្តធ្វើនៅថ្ងៃទី ៣ និងទី ៤ ខែសីហា នៅក្នុងខេត្តកំពង់ធំ។ ក្រុមការងារដែលដឹកនាំដោយគ្រូបណ្តុះបណ្តាលរបស់យើងគឺលោកបណ្ឌិត ព្រំ វឌ្ឍនា និងលោក ស៊ឹម អឿន បានផ្តល់ការបណ្តុះបណ្តាលជាមូលដ្ឋានគ្រឹះ ដល់មន្រ្តីក្នុងមូលដ្ឋានដោយផ្តោតលើប្រធានបទដូចជា ការទទួលខុសត្រូវចំពោះសហគមន៍ និងកាតព្វកិច្ចរបស់ពួកគេក្នុងការឆ្លើយតបទៅនឹងបញ្ហា និងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេស ក្រុមជនងាយរងគ្រោះ។ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ មកពីឃុំចំនួន ៦៦ និងស្រុកចំនួន ៦៦ នោះ បានចូលរួមក្នុងការប្រជុំ ដែលបានធ្វើឡើងនៅទីស្តីការគណៈអភិបាលខេត្ត ដែលដឹកនាំដោយលោក គៀង សេងគី ប្រធានសមាគមសមាជិកក្រុមប្រឹក្សាមូលដ្ឋានខេត្តកំពង់ធំ ហើយក៏មានវត្តមានអ្នកតំណាងសមាគមស្រដៀងគ្នាមួយទៀតនៃខេត្តពោធិ៍សាត់ (AMDCSPUR) និង​ Aide et Action (AeA) ដែលអង្គភាពទាំងពីរ សុទ្ធសឹងតែជាដៃគូរបស់យើង នៅក្នុងគម្រោងមួយនេះ។