នៅឆ្នាំ ១៩៩១ ប្រទេសកម្ពុជាបានងើបចេញពីការបំផ្លិចបំផ្លាញ និងការផ្ដាច់ខ្លួនជាង ៣០ ឆ្នាំមក ហើយចាប់យកដំណើរឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យរបស់ខ្លួន។ បន្ទាប់ពីទទួលរងនូវទុក្ខ ពីការបាត់បង់អ្នកជំនាញលើគ្រប់វិស័យ ដូចជា សុខាភិបាល អប់រំ ច្បាប់ និងយុត្តិធម៌ សាសនា នយោបាយ ជំនួញ សេវាសង្គម នៅក្នុងរបបប៉ុលពតមក ប្រទេសកម្ពុជាត្រូវបានកាត់ផ្ដាច់ពីពិភពលោក ក្នុងអំឡុងឆ្នាំដែលដឹកនាំដោយពួកសង្គមនិយមនោះ។ ប្រទេសកម្ពុជាបានចាប់ផ្តើមអភិវឌ្ឍហើយ ក្នុងប៉ុន្មានឆ្នាំនោះ ប៉ុន្ដែដោយការហ៊ុមព័ទ្ធ បំបិទចេញពីអន្ដរជាតិ ធ្វើឲ្យមានការរារាំងជំនួយពីខាងក្រៅ របស់អង្គការសហប្រជាជាតិ និង ប្រទេសលោកខាងលិច បានបន្សល់ឲ្យកម្ពុជានូវកិច្ចការ ដែលត្រូវធ្វើឡើងដោយគ្មានហេដ្ឋារចនាសម្ព័ន្ធ និងមានតែចំណេះដឹងសេសសល់ពីអំឡុងមុនឆ្នាំ ១៩៧៥ តែប៉ុណ្ណោះ។ ក្នុងរយេះពេល ៣០ ឆ្នាំ កម្ពុជាមិនមានការផ្លាស់ប្ដូរដ៏គួរឲ្យកត់សម្គាល់ទាល់តែសោះ ជាពិសេសគឺវិស័យបច្ចេកវិទ្យាតែម្ដង។ នៅឆ្នាំ ១៩៩១ កិច្ចព្រមព្រៀងទីក្រុងប៉ារីស និងការបង្កើតនូវក្របខ័ណ្ឌមួយសម្រាប់លទ្ធិប្រជាធិបតេយ្យ បាននាំមកនូវដំណាក់កាលថ្មីមួយ ដែលគួរឲ្យទុកចិត្តថានឹងមានការស្ដារប្រទេសឡើងវិញ។
ប្រវត្តិរបស់យើង

នៅដើមឆ្នាំ ២០០២ អង្គការ Pact កម្ពុជា ស្ថិតនៅក្រោមការណែនាំពីគណៈកម្មាធិការប្រឹក្សាតស៊ូមតិ ដែលបង្កើតឡើងពីអ្នកតំណាង ចេញពីអង្គការកម្ពុជា និងអង្គការអន្តរជាតិចំនួន ៩ មកនោះ បានផ្តួចផ្តើមធ្វើការសិក្សាស្រាវជ្រាវទៅលើយុទ្ធនាការនៃការតស៊ូមតិ ដែលបានរៀបចំឡើងក្នុងប្រទេសកម្ពុជាពីឆ្នាំ១៩៩៧ ដល់ ឆ្នាំ២០០១។ ការសិក្សានេះបានបញ្ជាក់ថា មានតម្រូវការបន្ទាន់សម្រាប់តួអង្គសង្គមស៊ីវិលកម្ពុជា ក្នុងការបងើ្កនជំនាញតស៊ូមតិរបស់ពួកគេ និងបងើ្កតទំនាក់ទំនងដ៏រឹងមាំមួយ ជាមួយរដ្ឋាភិបាល។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ កម្មវិធីតស៊ូមតិ និងគោលនយោបាយ ហៅកាត់ថា (APP) ត្រូវបានបង្កើតឡើងនៅខែកក្កដា ឆ្នាំ២០០៣។
APP គឺស្ថិតនៅជាមួយ Pact ដែលជាអង្គការអន្តរជាតិមួយ មានការិយាល័យកណ្តាលនៅ រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ យ៉ាងណាមិញ គោលបំណងរបស់គណៈកម្មាធិការប្រឹក្សាតស៊ូមតិ AAC គឺចង់ឲ្យ APP សម្របខ្លួនចូលមូលដ្ឋាន និងក្លាយជាអង្គការកម្ពុជាមួយ ដែលមាននិរន្តរភាព និងឯករាជ្យភាព។ នៅក្នុងឆ្នាំ ២០០៧ APP បានប្តូរឈ្មោះទៅជា “វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ” ដែលហៅកាត់ថា (API) និងបានចុះបញ្ជីជាមួយ រាជរដ្ឋាភិបាលកម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាល និងមិនស្វែងរកប្រាក់ចំណេញ។ ប៉ុន្មានឆ្នាំក្រោយមកទៀត API បានឯករាជ្យភាព ពេញលេញពីអង្គការ Pact កម្ពុជា ដែលបានក្លាយជាអង្គការក្នុងស្រុកដំបូងបំផុត ដែលផ្ដោតលើតម្រូវការនៃការតស៊ូមតិរបស់កម្ពុជា តាមរយៈការកសាងសមត្ថភាព សកម្មភាពយុទ្ធនាការផ្ទាល់ និងការអភិវឌ្ឍគោលនយោបាយ។

ចាប់តាំងពីពេលនោះមក API បានក្លាយខ្លួន ទៅជាអង្គការឈានមុខមួយក្នុងប្រទេសកម្ពុជា។ សេចក្តីសង្ខេបនៃសមិទ្ធផលថ្មីៗចុងក្រោយ របស់ API អាចរកបាន នៅទីនេះ។