ដូច្នេះ ជាមួយនឹងការគាំទ្រពី VOICE ជាកម្មវិធីនៃប្រទេសហូឡង់ ដែលផ្ដល់ជាជំនួយ ហើយធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជា ដោយអង្គការ OXFAM និងក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូរបស់យើងពី Epic Arts នោះ API បានសម្រេចចិត្ត លើកយកវិធីសាស្ត្រនៃការច្នៃប្រឌិតថ្មី ដែលមានគោលបំណង ក្នុងការបង្កើនឲ្យមានការរាប់បញ្ចូលគ្នាទាំងអស់ជាសំខាន់ និងការចូលរួមរបស់ជនពិការ ជាទិដ្ឋភាពដ៏សំខាន់មួយក្នុងជីវិតសង្គមក្នុងសហគមន៍របស់ពួកគេ ក៏ដូចជាក្នុងដំណើរការនៃកំណែទម្រង់ I-SAF ខ្លួនវាផងដែរ ដោយសារតែចាប់ពីមានវានៅទីនេះមក ការសម្រេចចិត្តក៏ត្រូវបានធ្វើឡើង ថាតើសេវាសាធារណៈត្រូវបានផ្ដល់ជូនប្រកបដោយប្រសិទ្ធភាពរបៀបណានោះ នៅក្នុងពេលអនាគត។
បច្ចុប្បន្ននេះ យើងកំពុងតែដំណើរការគម្រោងនេះ ក្នុងឃុំចំនួនប្រាំពីរក្នុងខេត្តតាកែវ ដែលមានថវិកាចំនួន ១៥០,០០០ ដុល្លារអាមេរិក។ យើងនៅតែជឿជាក់ ថាលទ្ធផលដែលយើងនឹងទទួល និងមេរៀនដែលបានរៀន ត្រូវបានប្រើប្រាស់ជាទូទៅ នៅក្នុងតំបន់ដែលស្រដៀងគ្នានេះ នៅពាសពេញផ្ទៃប្រទេស។
វិធីសាស្ត្ររបស់យើង គឺអាស្រ័យជាពិសេស លើការតម្លើងសំឡេងរបស់ជនពិការ ដែលរស់នៅក្នុងឃុំទាំង ៧ នេះ ដោយផ្តល់ឲ្យពួកគេនូវ ឱកាសដើម្បីបង្ហាញពីអារម្មណ៍ដែលពួកគេមាន ក្នុងបរិយាកាសមួយ ដែលបើកចំហ សេរី និងអំណោយផល។ យើងលើកទឹកចិត្តជនពិការផ្សេងៗគ្នា ជាពិសេសដូចជា ជនពិការភ្នែក ជនពិការត្រចៀក ជនពិការដៃជើង ឬក៏ពិការភាពក្នុងការរៀនសូត្រ ដើម្បីឲ្យគេផ្តល់ជាមតិយោបល់លើសេវាកម្មអប់រំ សុខភាព និងរដ្ឋបាល ក្នុងការខិតខំប្រឹងប្រែងមួយដើម្បីកំណត់នូវឧបសគ្គចម្បង ដែលពួកគេបានជួបប្រទះ។ ភាពចម្រុះនៃអ្នកដែលចូលរួមក្នុងគម្រោងរបស់យើង ដែលភាគច្រើនគឺចេញពីក្រុម ដែលជួបភាពលំបាក មានដូចជា ស្ត្រី យុវជន ប្រជាជនដែលមានចំណូលទាប គឺជាជនសំខាន់ សម្រាប់ការតំណាងដ៏ត្រឹមត្រូវមួយ ពីការពិតដ៏ស្មុគស្មាញក្នុងរឿងនេះ ហើយក៏ដូចជាការធ្វើសុពលភាពនៃលទ្ធផល ក្នុងការស្រាវជ្រាវរបស់យើង ដែលសង្ឃឹមថាវានឹងផ្ដល់ជូនបានតាមការរំពឹងទុកផងដែរ។